ហេតុទុកទស្សនត្ថិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកបីតិត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាង នោះដែរ ។ ចប់ ហេតុទុកបីតិត្តិកៈ ។ ហេតុទុកទស្សនត្តិកៈ បដិច្ចវារៈ ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលគួរលះដោយទស្សនៈ មិនមែនជាហេតុ អាស្រ័យ នូវធម៌ដែលគួរលះដោយទស្សនៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុផង នូវធម៌ដែលគួរលះ ដោយទស្សនៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុង អាហារប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយទស្សនៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតប្បច្ច័យ ។ ធម៌ដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌ ដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុង នវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។