ហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
ហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ បដិច្ចវារៈ ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យ នូវធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានហេតុដែលគួរលះដោយទស្សនៈ មិន មែនជាហេតុ អាស្រ័យនូវធម៌មានហេតុដែលគួរលះដោយទស្សនៈ មិនមែន ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានហេតុ ដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យនូវធម៌មានហេតុដែលគួរលះ ដោយទស្សនៈ ជាហេតុផង នូវធម៌មានហេតុដែលគួរលះដោយទស្សនៈ មិន មែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ អាស្រ័យ នូវធម៌មានហេតុដែលគួរលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះន អធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ព្រោះនអធិបតិប្បច្ច័យ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ