ហេតុទុកអាចយគាមិត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
យ៉ាងណា ( ក្នុងហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ ។ ចប់ ហេតុទុកទស្សនេនបហាតព្វហេតុកត្តិកៈ ។ ហេតុទុកអាចយគាមិត្តិកៈ បដិច្ចវារៈ ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដល់ នូវការសន្សំ មិនមែនជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ មិនមែនជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុផង នូវធម៌ដល់ នូវការសន្សំ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ដល់នូវការសន្សំ ជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។