ហេតុទុកបរិត្តត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 133

ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកសេក្ខត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាង នោះដែរ ។ ចប់ ហេតុទុកសេក្ខត្តិកៈ ។ ហេតុទុកបរិត្តត្តិកៈ បដិច្ចវារៈ ធម៌មានសភាពតូច ជាហេតុ អាស្រ័យនូវធម៌មានសភាព តូច ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មាន សភាពតូច មិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពតូច មិនមែនជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានសភាព តូច ជាហេតុ អាស្រ័យនូវធម៌មានសភាពតូច ជាហេតុផង នូវធម៌មាន សភាពតូច មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌មានសភាពតូច មិនមែនជាហេតុ អាស្រ័យនូវធម៌មាន សភាពតូច មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ មានសភាពតូច ជាហេតុ អាស្រ័យនូវធម៌មានសភាពតូច មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌មានសភាពតូច មិនមែនជាហេតុ អាស្រ័យនូវធម៌មាន សភាពតូច ជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ។ ធម៌មាន សភាពតូច មិនមែនជាហេតុ អាស្រ័យនូវធម៌មានសភាពតូច មិនមែនជា ហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ។ ធម៌មានសភាពតូច មិន មែនជាហេតុ អាស្រ័យនូវធម៌មានសភាពតូច ជាហេតុផង នូវធម៌មាន សភាពតូច មិនមែនជាហេតុផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ ។