ហេតុទុកបរិត្តារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 143

ហេតុទុកបរិត្តារម្មណត្តិកៈ បដិច្ចវារៈ ធម៌មានអារម្មណ៍តូចជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ តូច ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មាន អារម្មណ៍តូច មិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍តូច មិនមែនជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មាន អារម្មណ៍តូច ជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍តូច ជាហេតុផង នូវ ធម៌មានអារម្មណ៍តូច មិនមែនជាហេតុផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុង អាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌មានអារម្មណ៍តូច មិនមែនជាហេតុ អាស្រ័យនូវធម៌មាន អារម្មណ៍តូច មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ មានអារម្មណ៍តូច ជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍តូច មិនមែនជា ហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌មានអារម្មណ៍តូចជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ តូច ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។