ហេតុទុកហីនត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
បច្ច័យដោយសហជាតប្បច្ច័យ ជាបច្ច័យដោយឧបនិស្សយប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកបរិត្តារម្មណត្តិកៈ ) បណ្ឌិតគប្បី រាប់យ៉ាងនោះដែរ ។ ចប់ ហេតុទុកបរិត្តារម្មណត្តិកៈ ។ ហេតុទុកហីនត្តិកៈ បដិច្ចវារៈ ធម៌ដ៏ថោកទាប ជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប ជា ហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដ៏ថោកទាប មិនមែនជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដ៏ថោកទាប ជាហេតុ អាស្រ័យនូវធម៌ដ៏ថោកទាប ជាហេតុផង នូវធម៌ដ៏ថោកទាប មិនមែនជាហេតុ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុង អាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។