ហេតុទុកមគ្គារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 169

វារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកមិច្ឆត្តត្តិកៈ ) បណ្ឌិតគប្បីរាប់យ៉ាង នោះដែរ ។ ចប់ ហេតុទុកមិច្ឆត្តត្តិកៈ ។ ហេតុទុកមគ្គារម្មណត្តិកៈ បដិច្ចវារៈ ធម៌មានមគ្គជាអារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌មានមគ្គជា អារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានមគ្គជាអារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានមគ្គជាអារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌មានមគ្គជាអារម្មណ៍ ជា ហេតុផង នូវធម៌មានមគ្គជាអារម្មណ៍ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុង អវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌មានមគ្គជាអារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ មានមគ្គជាអារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើងព្រោះនហេតុប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។