ហេតុទុកឧប្បន្ថត្តិកៈ អភិធម្មបិដក បញ្ញាវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 178

ហេតុទុកឧប្បន្នត្តិកៈ បញ្ញាវារៈ ធម៌ដែលកើតឡើងហើយ ជាហេតុ ជាបច្ច័យនៃធម៌ដែល កើតឡើងហើយ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលកើតឡើងហើយ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌ដែលកើតឡើងហើយ ជាហេតុ ជាបច្ច័យនៃធម៌ដែល កើតឡើងហើយ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់ សហជាតាធិបតិ មានវារៈ ៣ ។ ធម៌ដែលកើតឡើងហើយ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ ៣ ។ ធម៌ដែលកើតឡើងហើយ ជាហេតុ ជាបច្ច័យនៃធម៌ដែល កើតឡើងហើយ ជាហេតុ ដោយសហជាតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៣ បុគ្គលអាស្រ័យនូវរដូវ ដែលកើតឡើង ហើយ ញ៉ាំងឈានឲ្យកើតឡើង ញ៉ាំងវិបស្សនាឲ្យកើតឡើង ញ៉ាំងមគ្គឲ្យ កើតឡើង ញ៉ាំងអភិញ្ញាឲ្យកើតឡើង ញ៉ាំងសមាបត្តិ ឲ្យកើតឡើង ក្នុង បុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៩ ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុង វិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។