ហេតុទុកអតីតត្តិកៈ អភិធម្មបិដក បញ្ញាវារៈ
ហេតុទុកអតីតត្តិកៈ បញ្ញាវារៈ ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្ន ជា ហេតុ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាបច្ចុប្បន្ន មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្ន មិនមែនជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្ន ជា ហេតុ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិនិងសហជាតាធិបតិ មានវារៈ ៣ ។ ធម៌ជាបច្ចុប្បន្ន មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្ន មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និង សហជាតាធិបតិ មានវារៈ ៣ ។ ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្ន ជា ហេតុ ដោយសហជាតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យមានវារៈ ៩ ក្នុងបុរេជាតប្បច្ច័យមានវារៈ ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងកម្មប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ ៩ ក្នុងឈានប្បច្ច័យ មានវារៈ ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ ៩ ក្នុង សម្បយុត្តប្បច្ច័យ មានវារៈ ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុង អត្ថិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។