ហេតុទុកអតីតារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
ហេតុទុកអតីតារម្មណត្តិកៈ បដិច្ចវារៈ ធម៌ជាអតីតារម្មណ៍ ( ធម៌មានអារម្មណ៍ជាអតីត ) ជាហេតុ អាស្រ័យនូវធម៌ជាអតីតារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជា អតីតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអតីតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអតីតារម្មណ៍ ជា ហេតុផង នូវធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជា អតីតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ ជាអតីតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអតីតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ជាអតីតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអតីតារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។