ហេតុទុកអជ្ឈត្តារម្មណត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុទុកអជ្ឈត្តត្តិកៈ ) បណ្ឌិតគប្បីរាប់ យ៉ាងនោះដែរ ។ អជ្ឈត្តពហិទ្ធាធម៌ទាំងឡាយ បណ្ឌិតមិនបាច់ និយាយឡើយ ។ ចប់ ហេតុទុកអជ្ឈត្តត្តិកៈ ។ ហេតុទុកអជ្ឈត្តារម្មណត្តិកៈ បដិច្ចវារៈ ធម៌ជាអជ្ឈត្តារម្មណ៍ ( ធម៌មានអារម្មណ៍ជាខាងក្នុង ) ជា ហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ អាស្រ័យ នូវធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុផង នូវធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជា អជ្ឈត្តារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ ជាអជ្ឈត្តារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជា ហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ ។ ធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។