សហេតុទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
សហេតុទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាសហេតុកៈ ( ប្រកបដោយហេតុ ) អាស្រ័យ នូវកុសលធម៌ ជាសហេតុកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាសហេតុកៈ អាស្រ័យនូវកុសលធម៌ ជា សហេតុកៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ១ ក្នុងសហជាតប្បច្ច័យ មានវារៈ ១ ក្នុង អញ្ញមញ្ញប្បច្ច័យ មានវារៈ ១ ក្នុងនិស្សយប្បច្ច័យ មានវារៈ ១ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុង អាសេវនប្បច្ច័យ មានវារៈ ១ ក្នុងកម្មប្បច្ច័យ មានវារៈ ១ ក្នុងអាហារប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ កុសលធម៌ ជាសហេតុកៈ អាស្រ័យនូវកុសលធម៌ ជា សហេតុកៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ព្រោះនអធិបតិប្បច្ច័យ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ