ហេតុសហេតុកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 226

អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងហេតុសម្បយុត្តទុកកុសលត្តិកៈ ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ ។ ចប់ ហេតុសម្បយុត្តទុកកុសលត្តិកៈ ។ ហេតុសហេតុកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យ នូវកុសលធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុផង នូវកុសលធម៌ ប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុងអាហារប្បច្ច័យ មានវារៈ ៩ ក្នុង អវិគតប្បច្ច័យ មានវារៈ ៩ ។ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។