ហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
ហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើងព្រោះហេតុប្បច្ច័យ កុសលធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ព្រានអធិបតិប្បច្ច័យ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃ កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៣ ក្នុងអាហារប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។