នហេតុសហេតុកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 239

នហេតុសហេតុកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌មិនមែនជាហេតុតែ ប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ក្នុងអវិគតប្បច្ច័យ មាន វារៈ ១ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មាន វារៈ ១ ។ ឯក្នុងបញ្ញាវារៈ បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌មិនមែនជាហេតុតែ ប្រកបដោយហេតុ អាស្រ័យនូវអកុសលធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ក្នុងអវិគតប្បច្ច័យ មាន វារៈ ១ ។ ហេតុប្បច្ច័យ មិនមានទេ ។ ឯក្នុងបញ្ញាវារៈ បច្ច័យទាំងអស់ សុទ្ធតែ មានវារៈ ១ ។ ឯក្នុងបញ្ញាវារៈ ហេតុប្បច្ច័យនៃធម៌ទាំង ៣ នេះ មិនមាន ទេ ។ បដិច្ចវារៈ អព្យាកតធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយ ហេតុ អាស្រ័យនូវអព្យាកតធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌មិនមែនជាហេតុ តែ ប្រកបដោយហេតុក្តី អព្យាកតធម៌មិនមែនជាហេតុ ទាំងមិនមានហេតុក្តី អាស្រ័យនូវអព្យាកតធម៌មិនមែនជាហេតុ តែប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌មិនមែនជាហេតុ ទាំងមិនប្រកបដោយ ហេតុ អាស្រ័យន