សប្បច្ចយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
សប្បច្ចយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ កុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនកម្មប្បច្ច័យ មានវារៈ ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌ ប្រកបដោយបច្ច័យ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយបច្ច័យ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ ប្រកបដោយបច្ច័យ អាស្រ័យនូវអកុសល ធម៌ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯក្នុងបញ្ញាវារៈ បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ប្រកបដោយបច្ច័យ អាស្រ័យនូវអព្យាកតធម៌ ប្រកបដោយបច្ច័យ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។