សនិទស្សនទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 247

ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ ។ ចប់ សប្បច្ចយទុកកុសលត្តិកៈ ។ សង្ខតទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ដែលបច្ច័យតាក់តែងហើយ អាស្រ័យនូវ កុសលធម៌ដែលបច្ច័យតាក់តែងហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ដូចគ្នានឹងសប្បច្ចយទុកកុសលត្តិកៈដែរ ។ ចប់ សង្ខតទុកកុសលត្តិកៈ ។ សនិទស្សនទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជាអនិទស្សនៈ ( កុសលធម៌មិនប្រកបដោយ ការឃើញ ) អាស្រ័យនូវកុសលធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯបញ្ញាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯបញ្ញាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់សុទ្ធតែ មានវារៈ ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងនអាហារប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី