អប្បដិឃទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 250

និងបកតូបនិស្ស័យ ។ បេ ។ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងកម្មប្បច្ច័យ មានវារៈ ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៣ ក្នុង សម្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៣ ក្នុង អត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ ១ ។ ចប់ សនិទស្សនទុកកុសលត្តិកៈ ។ អប្បច្ចយធម៌ក្តី អសង្ខតធម៌ក្តី សនិទស្សនធម៌ក្តី មិនបាច់និយាយ ឡើយ ។ អប្បដិឃទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាអប្បដិឃៈ ( មិនប្រកបដោយការប៉ះពាល់ ) អាស្រ័យនូវកុសលធម៌ ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯក្នុងបញ្ញាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ ជាអប្បដិឃៈ អាស្រ័យនូវអកុសលធម៌ ជាអប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មាន វារៈ ១ ។ ឯក្នុងបញ្ញាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ ជាសប្បដិឃៈ អាស្រ័យនូវអព្យាកតធម៌ ជាសប្បដិឃៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជាអប្បដិឃៈ អាស្រ័យនូវអព្យាកតធម៌ជាសប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាសប្បដិឃៈក្តី អព្យាកតធម៌ ជាអប្បដិឃៈក្តី អាស្រ័យនូវ អព្យាកតធម៌ជាសប្បដិឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៩ ។