រូបីទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អព្យាកតធម៌ ជាសប្បដិឃៈ ជាបច្ច័យនៃអព្យាកតធម៌ ជា សប្បដិឃៈ ដោយសហជាតប្បច្ច័យ ។ បេ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៣ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងសប្បដិឃទុកកុសលត្តិកៈ ) បណ្ឌិតគប្បី រាប់យ៉ាងនោះដែរ ។ ចប់ អប្បដិឃទុកកុសលត្តិកៈ ។ រូបីទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ មិនមានរូប អាស្រ័យនូវកុសលធម៌ មិនមាន រូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ។ ក្នុងសហជាតវារៈក្តី ។ បេ ។ ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌មិនមានរូប អាស្រ័យនូវអកុសលធម៌ មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ។ បេ ។ ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ មានរូប អាស្រ័យនូវអព្យាកតធម៌ មានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមាន រូប អាស្រ័យនូវអព្យាកតធម៌មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌មានរូប អាស្រ័យនូវអព្យាកតធម៌ មានរូបផង នូវអព្យាកតធម៌ មិនមានរូបផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។