លោកិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 257

លោកិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជាលោកិយ អាស្រ័យនូវកុសលធម៌ ជា លោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាលោកុត្តរៈ អាស្រ័យនូវកុសលធម៌ ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាលោកិយ អាស្រ័យនូវកុសលធម៌ ជា លោកិយ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ កុសលធម៌ ជា លោកុត្តរៈ អាស្រ័យនូវកុសលធម៌ ជាលោកុត្តរៈ ទើបកើតឡើង ព្រោះ អារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងកម្មប្បច្ច័យ មានវារៈ ២ ក្នុង អវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយហេតុប្បច្ច័យ ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជា លោកុត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ ២ ។ កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ ជាលោកិយ ដោយអារម្មណប្បច្ច័យ ។ កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិនិងសហជាតាធិបតិ ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកុត្តរៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ ។ កុសលធម៌ ជាលោកុត្តរៈ ជាបច្ច័យ នៃកុសលធម៌ ជាលោកិយ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ ។