កេនចិវិញ្ញេយ្យទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 261

យ៉ាងនោះដែរ ។ ចប់ លោកិយទុកកុសលត្តិកៈ ។ កេនចិវិញ្ញេយ្យទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យ នូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ កុសលធម៌ ដែលមិនគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យ នូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយក្តី កុសលធម៌ ដែលមិនគួរដឹងដោយវិញ្ញាណណាមួយក្តី អាស្រ័យនូវកុសលធម៌ ដែលគួរ ដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យ នូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះន អធិបតិប្បច្ច័យ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ជាបច្ច័យ នៃកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ