អាសវទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 264

អាសវទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ មិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងកម្មប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ។ បេ ។ ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ អកុសលធម៌ ជាអាសវៈ អាស្រ័យនូវកុសលធម៌ ជា អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មាន វារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បច្ចយវារៈក្តី ។ បេ ។ សម្បយុត្តវារៈក្តី គប្បី ឲ្យពិស្តារគ្រប់បច្ច័យទាំងអស់ផងចុះ ។ បញ្ញាវារៈ អកុសលធម៌ ជាអាសវៈ ជាបច្ច័យនៃអកុសលធម៌ ជា