សាសវទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អាសវៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ឯសហជាតាធិបតិនៃវារៈទាំង ៣ លោកសំដៅយកត្រង់បទកណ្តាល ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុង កម្មប្បច្ច័យ មានវារៈ ៣ ។ បេ ។ ក្នុងមគ្គប្បច្ច័យ មានវារៈ ៩ ។ បដិច្ចវារៈ អព្យាកតធម៌មិនមែនជាអាសវៈ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី បច្ចយវារៈក្តី ។ បេ ។ ក្នុងបញ្ញាវារៈក្តី ក្នុង បច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ ចប់ អាសវទុកកុសលត្តិកៈ ។ សាសវទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ប្រកបដោយអាសវៈ អាស្រ័យនូវកុសលធម៌ ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិន មានអាសវៈ អាស្រ័យនូវកុសលធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី ក្នុងសម្បយុត្តវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ២ ។ បញ្ញាវារៈ កុសលធម៌ ប្រកបដោយអាសវៈ ជាបច្ច័យនៃកុសលធម៌ ប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ ។ កុសលធម៌ មិនមានអាសវៈ ជាបច្ច័យនៃកុសលធម៌ មិនមានអាសវៈ ដោយហេតុប្បច្ច័យ ។