អាសវសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
អាសវសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់សុទ្ធតែ មានវារៈ ១ ។ ការកំណត់នូវកុសលទុកៈ ឯអកុសលទុកៈ តើដូចម្តេច ។ អកុសលធម៌ប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ ដែលប្រាសចាក អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងសហជាតវារៈក្តី ក្នុងសម្បយុត្តវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មាន វារៈ ៥ ។ បេ ។ បញ្ញាវារៈ អកុសលធម៌ប្រកបដោយអាសវៈ ជាបច្ច័យនៃអកុសលធម៌ប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រាសចាកអាសវៈ ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយអាសវៈ ដោយ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងអាសវសម្បយុត្តទុកកុសលត្តិកៈ ) បណ