អាសវសាសវទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 271

មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងសម្បយុត្តវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ១ ។ បញ្ញាវារៈ អព្យាកតធម៌ប្រាសចាកអាសវៈ ជាបច្ច័យនៃអព្យាកតធម៌ ប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( ក្នុងអាសវសម្បយុត្តទុកកុសលត្តិកៈ ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ ។ ចប់ អាសវសម្បយុត្តទុកកុសលត្តិកៈ ។ អាសវសាសវទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌ ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់សុទ្ធតែ មានវារៈ ១ ។ បដិច្ចវារៈ អកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ប្រកបដោយអាសវៈ តែ មិនមែនជាអាសវៈ អាស្រ័យនូវអកុសលធម៌ប្រកបដោយអាសវៈ តែមិន មែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវអកុសលធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។