អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 277

អាសវវិប្បយុត្តសាសវទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ដែលប្រាសចាកអាសវៈ ប្រកបដោយអាសវៈ អាស្រ័យនូវកុសលធម៌ ប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ដែលប្រាសចាកអាសវៈ ទាំង មិនមានអាសវៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកអាសវៈ ទាំងមិន មានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីធ្វើឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយ អាសវៈ អាស្រ័យនូវអព្យាកតធម៌ដែលប្រាសចាកអាសវៈ តែប្រកបដោយ អាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ដែលប្រាសចាក អាសវៈ ទាំងមិនមានអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាក អាសវៈទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវ អព្យាកតធម៌ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ដែលប្រាសចាកអាសវៈ តែប្រកបដោយ អាសវៈក្តី អព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក្តី អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈផង នូវអព្យាកតធម៌ដែលប្រាសចាកអាសវៈ ទាំង មិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។