អភិធម្មបិដក បដិច្ចវារៈ ជាដើម
បដ្ឋាន តេរសមភាគ សញ្ញោជនទុកកុសលត្តិកៈ បដិច្ចវារៈ នោសញ្ញោជនកុសលធម៌ ( កុសលធម៌មិនមែនជាសញ្ញោជនៈ ) អាស្រ័យនូវនោសញ្ញោជនកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ មានវារៈតែ ១ ។ បដិច្ចវារៈ សញ្ញោជនអកុសលធម៌ អាស្រ័យនូវសញ្ញោជនអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នោសញ្ញោជនអកុសលធម៌ អាស្រ័យ នូវសញ្ញោជនអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សញ្ញោជនអកុសលធម៌ក្តី នោសញ្ញោជនអកុសលធម៌ក្តី អាស្រ័យនូវសញ្ញោជនអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី ។ បេ ។ សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈ ដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ សញ្ញោជនអកុសលធម៌ ជាបច្ច័យនៃសញ្ញោជនអកុសលធម៌ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។