សញ្ញេាជនិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ មានវារៈតែ ១ ។ ចប់ សញ្ញោជនទុកកុសលត្តិកៈ ។ សញ្ញោជនិយទុកកុសលត្តិកៈ បដិច្ចវារៈ សញ្ញោជនិយកុសលធម៌ ( កុសលធម៌ ជាប្រយោជន៍ដល់ សញ្ញោជនៈ ) អាស្រ័យនូវសញ្ញោជនិយកុសលធម៌ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អសញ្ញោជនិយកុសលធម៌ អាស្រ័យនូវអសញ្ញោជនិយកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ។ ដំណើរនៃលោកិយលោកុត្តរទុកៈ ក្នុងចូឡន្តរទុកៈ យ៉ាងណា សញ្ញោជនិយទុកកុសលត្តិកៈនេះ បណ្ឌិតគប្បីដឹង យ៉ាងនោះ ដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ ផងចុះ ។ បដិច្ចវារៈ សញ្ញោជនិយអកុសលធម៌ អាស្រ័យនូវសញ្ញោជនិយអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី ក្នុងបច្ច័យទាំងអស់ មានវារៈតែ ១ ។ បដិច្ចវារៈ សញ្ញោជនិយអព្យាកតធម៌ អាស្រ័យនូវសញ្ញោជនិយអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អសញ្ញោជនិយអព្យាកតធម៌ អាស្រ័យនូវអសញ្ញោជនិយអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សញ្ញោជនិយអព្យាកតធម៌ អាស្រ័យនូវអសញ្ញោជនិយអព្យាកតធម៌ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ សញ្ញោជនិយអព្យាកតធម៌ក្តី អសញ្ញោជនិយអព្យាកតធម៌ក្តី អាស្រ័យនូវអសញ្ញោជនិយអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។