សញ្ញេាជនសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
សញ្ញោជនសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ សញ្ញោជនវិប្បយុត្តកុសលធម៌ ( កុសលធម៌ដែលប្រាសចាក សញ្ញោជនៈ ) អាស្រ័យនូវសញ្ញោជនវិប្បយុត្តកុសលធម៌ ( កុសលធម៌ ដែលប្រាសចាកសញ្ញោជនៈ ) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ សញ្ញោជនសម្បយុត្តអកុសលធម៌ ( អកុសលធម៌ ប្រកបដោយ សញ្ញោជនៈ ) អាស្រ័យនូវសញ្ញោជនសម្បយុត្តអកុសលធម៌ ( អកុសលធម៌ប្រកបដោយសញ្ញោជនៈ ) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ សញ្ញោជនសម្បយុត្តអកុសលធម៌ អាស្រ័យនូវសញ្ញោជន- សម្បយុត្តអកុសលធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សញ្ញោជនសម្បយុត្តអកុសលធម៌ អាស្រ័យនូវសញ្ញោជនសម្បយុត្តអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែល ប្រកបដោយវិចិកិច្ឆា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ២ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មាន វារៈ ៣ ។ បេ ។ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ បញ្ញាវារៈ សញ្ញោជនសម្បយុត្តអកុសលធម៌ ជាបច្ច័យនៃសញ្ញោជនសម្បយុត្តអកុសលធម៌ ដោយហេតុប្បច្ច័យ ។ សញ្ញោជនវិប្បយុត្តអកុសលធម៌ ជាបច្ច័យនៃសញ្ញោជនវិប្បយុត្តអកុសលធម៌ ដោយហេតុប្បច្ច័យ ។