សញ្ញេាជនសញ្ញេាជនិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 289

សញ្ញោជនសញ្ញោជនិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជាសញ្ញោជនិយៈផង មិនមែនជាសញ្ញោជនៈផង អាស្រ័យនូវកុសលធម៌ ជាសញ្ញោជនិយៈផង មិនមែនជាសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ជាសញ្ញោជនៈផង ជាសញ្ញោជនិយៈផង អាស្រ័យនូវអកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនិយៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មាន វារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ បញ្ញាវារៈ អកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនិយៈផង ជាបច្ច័យ នៃអកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនិយៈផង ដោយ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។