សញ្ញេាជនសញ្ញេាជនសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
សញ្ញោជនសញ្ញោជនសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង អាស្រ័យនូវអកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាសញ្ញោជនសម្បយុត្តផង ជានោសញ្ញោជនៈ ផង អាស្រ័យនូវអកុសលធម៌ ជាសញ្ញោជនសម្បយុត្តផង ជានោសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ជាបច្ច័យនៃអកុសលធម៌ ជាសញ្ញោជនៈផង ជាសញ្ញោជនសម្បយុត្តផង ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។