សញ្ញេាជនវិប្បយុត្តសញ្ញេាជនិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 293

សញ្ញោជនវិប្បយុត្តសញ្ញោជនិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវកុសលធម៌ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាសញ្ញោជនវិប្បយុត្ត និងជា អសញ្ញោជនិយៈ អាស្រ័យនូវកុសលធម៌ ជាសញ្ញោជនវិប្បយុត្ត និងជា អសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ( សញ្ញោជនវិប្បយុត្តសញ្ញោជនិយទុកកុសលត្តិកៈ ) ដូចគ្នា នឹងលោកិយលោកុត្តរទុកៈ ក្នុងចូឡន្តរទុកៈដែរ យ៉ាងណា សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់ អន្លើ យ៉ាងនោះផងចុះ ។ បញ្ញាវារៈ អកុសលធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ ជាបច្ច័យនៃអកុសលធម៌ ជាសញ្ញោជនវិប្បយុត្តនិងជាសញ្ញោជនិយៈ ដោយ អារម្មណប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងបច្ច័យទាំងអស់ សុទ្ធតែ មានវារៈ ១ ។ បដិច្ចវារៈ អព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្តនិងជាសញ្ញោជនិយៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ជាសញ្ញោជនវិប្បយុត្ត និង ជាអសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ ជាសញ្ញោជនវិប្បយុត្ត និង ជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជា សញ្ញោជនវិប្បយុត្ត និងជាសញ្ញោជនិយៈ អាស្រ័យនូវអព្យាកតធម៌ ជា សញ្ញោជនវិប្បយុត្ត និងជាអសញ្ញោជនិយៈ ទើបកើតឡើង ព្រោះហេ-