គន្ថទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 297

គន្ថទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌មិនមែនជាគន្ថៈ អាស្រ័យនូវកុសលធម៌ មិនមែន ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ជាគន្ថៈ អាស្រ័យនូវអកុសលធម៌ជាគន្ថៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ មិនមែនជាគន្ថៈ អាស្រ័យនូវ អកុសលធម៌ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ ជា គន្ថៈក្តី អកុសលធម៌ មិនមែនជាគន្ថៈក្តី អាស្រ័យនូវអកុសលធម៌ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ មិនមែនជាគន្ថៈ អាស្រ័យនូវអកុសលធម៌ មិនមែនជាគន្ថៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី ។ បេ ។ សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ជាគន្ថៈ ជាបច្ច័យនៃអកុសលធម៌ជាគន្ថៈ ដោយ ហេតុប្បច្ច័យ ។