គន្ថនិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម
មែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ ចប់ គន្ថទុកកុសលត្តិកៈ ។ គន្ថនិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ ជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ ។ កុសលធម៌មិន មែនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ មិនមែនជាប្រយោជន៍ ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ ២ ។ ( គន្ថនិយទុកកុសលត្តិកៈនេះ ) ដូចគ្នានឹងលោកិយលោកុត្តរគមនៈដែរ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យ ពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអកុសលធម៌ ជាប្រយោជន៍ដល់គន្ថ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ ជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ ជាប្រយោជន៍ ដល់គន្ថៈផង នូវអព្យាកតធម៌ មិនមែនជាប្រយោជន៍ដល់គន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។