គន្ថសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ ជាដើម

ក្បាលទី 81 · ទំព័រ 301

គន្ថសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ប្រាសចាកគន្ថៈ អាស្រ័យនូវកុសលធម៌ ប្រាសចាក គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ប្រកបដោយគន្ថៈ អាស្រ័យនូវអកុសលធម៌ ប្រកបដោយគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៦ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៦ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មាន វារៈ ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៦ ។ បេ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ ប្រកបដោយគន្ថៈ ជាបច្ច័យនៃអកុសលធម៌