គន្ថគន្ថនិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈជាដើម

ក្បាលទី 81 · ទំព័រ 302

ប្រកបដោយគន្ថៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៩ ក្នុង សហជាតប្បច្ច័យ មានវារៈ ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង អាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៦ ។ បដិច្ចវារៈ អព្យាកតធម៌ប្រាសចាកគន្ថៈ អាស្រ័យនូវអព្យាកតធម៌ ប្រាសចាក គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ ចប់ គន្ថសម្បយុត្តទុកកុសលត្តិកៈ ។ គន្ថគន្ថនិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាប្រយោជន៍ដល់គន្ថៈ មិនមែនទាំងជាគន្ថៈ អា- ស្រ័យនូវកុសលធម៌ជាប្រយោជន៍ដល់គន្ថៈនិងមិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជាគន្ថៈផង ជាប្រយោជន៍ដល់គន្ថៈផង អាស្រ័យនូវអកុសលធម៌ ជាគន្ថៈផង ជាប្រយោជន៍ដល់គន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាប្រយោជន៍ ដល់គន្ថៈផង មិនមែនជាគន្ថៈផង អាស្រ័យនូវអកុសលធម៌ ជាប្រយោជន៍ ដល់គន្ថៈផង មិនមែនជាគន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។