គន្ថគន្ថសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
គន្ថគន្ថសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ ជាគន្ថៈផង ប្រកបដោយគន្ថៈផង អាស្រ័យ នូវអកុសលធម៌ ជាគន្ថៈផង ប្រកបដោយគន្ថៈផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី ។ បេ ។ សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ ជាគន្ថៈផង ជាគន្ថសម្បយុត្តផង ជាបច្ច័យ នៃអកុសលធម៌ ជាគន្ថៈផង ជាគន្ថសម្បយុត្តផង ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ក្នុងនអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះហេតុប្បច្ច័យ ។ ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា ( បទនេះ ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ ។ ចប់ គន្ថគន្ថសម្បយុត្តទុកកុសលត្តិកៈ ។