គន្ថវិប្បយុត្តគន្ថនិយទុកកុសលត្តិកៈ - ៨១៥ - អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 306

គន្ថវិប្បយុត្តគន្ថនិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ដែលប្រាសចាកគន្ថៈ និង មិនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ដែលប្រាសចាកគន្ថៈ និង មិនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី ។ បេ ។ បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារ គ្រប់បទទាំងអស់ផងចុះ ។ បដិច្ចវារៈ អកុសលធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់ គន្ថៈ អាស្រ័យនូវអកុសលធម៌ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់ គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់ គន្ថៈ អាស្រ័យនូវអព្យាកតធម៌ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់ គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលប្រាសចាក គន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាក គន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ដែលប្រាសចាកគន្ថៈ និងមិនជាប្រយោជន៍ដល់ គន្ថៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកគន្ថៈ និងជាប្រយោជន៍ដល់ គន្ថៈផង នូវអព្យាកតធម៌ដែលប្រាសចាកគន្ថៈ និងមិនជាប្រយោជន៍ដល់គន្ថៈ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។