នីវរណទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 309

ឱឃគោច្ឆកៈក្តី យោគគោច្ឆកៈក្តី ដូចអាសវគោច្ឆកទុកកុសលត្តិកៈដែរ ។ នីវរណទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជានោនីវរណៈ អាស្រ័យនូវកុសលធម៌ ជា នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជានីវរណៈ អាស្រ័យនូវអកុសលធម៌ ជា នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ ជានោនីវរណៈ អាស្រ័យនូវអកុសលធម៌ ជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អកុសលធម៌ ជានីវរណៈក្តី ជានោនីវរណៈក្តី អាស្រ័យនូវអកុសលធម៌ ជា នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ។ អកុសលធម៌ ជានីវរណៈ អាស្រ័យនូវអកុសលធម៌ ជា នីវរណៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យ នូវវិចិកិច្ឆានីវរណៈ និងឧទ្ធច្ចនីវរណៈ ។ អកុសលធម៌ជានីវរណៈ អាស្រ័យ នូវអកុសលធម៌ ជានោនីវរណៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺ អវិជ្ជានីវរណៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយ ឧទ្ធច្ចៈ ។ អកុសលធម៌ជានីវរណៈ អាស្រ័យនូវអកុសលធម៌ ជានីវរណៈ ផង នូវអកុសលធម៌ជានោនីវរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈផង នូវឧទ្ធច្ចនីវរណៈផង នូវ ពួកសម្បយុត្តកក្ខន្ធផង ។