នីវរណិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 311

ក្នុងអារម្មណប្បច្ច័យ មានវារៈ ៩ ព្រោះនហេតុប្បច្ច័យ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈ ក្នុងកុសលត្តិកៈដែលលោករាប់ហើយ យ៉ាងណា ( បទនេះ ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ ។ បដិច្ចវារៈ អព្យាកតធម៌ ជានីវរណៈ អាស្រ័យនូវអព្យាកតធម៌ ជានោ នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ ចប់ នីវរណទុកកុសលត្តិកៈ ។ នីវរណិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជាប្រយោជន៍ដល់នីវរណៈ អាស្រ័យនូវ កុសលធម៌ជាប្រយោជន៍ដល់នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិនជាប្រយោជន៍ដល់នីវរណៈ អាស្រ័យនូវកុសលធម៌ មិនជា ប្រយោជន៍ដល់នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ អកុសលធម៌ ជាប្រយោជន៍ដល់នីវរណៈ អាស្រ័យនូវអកុសលធម៌ជាប្រយោជន៍ដល់នីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ