នីវរណនីវរណិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
បដិច្ចវារៈ អព្យាកតធម៌ ជានីវរណវិប្បយុត្ត អាស្រ័យនូវអព្យាកតធម៌ ជានីវរណវិប្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ ចប់ នីវរណសម្បយុត្តទុកកុសលត្តិកៈ ។ នីវរណនីវរណិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជានីវរណិយៈផង ជានោនីវរណៈផង អាស្រ័យ នូវកុសលធម៌ ជានីវរណិយៈផង ជានោនីវរណៈផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជានីវរណៈផង ជានីវរណិយៈផង អាស្រ័យ នូវអកុសលធម៌ ជានីវរណៈផង ជានីវរណិយៈផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ជានីវរណិយៈផង ជានោនីវរណៈផង អាស្រ័យនូវអកុសលធម៌ជានីវរណិយៈផង ជានោនីវរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ។ បេ ។ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ៩ ។ បដិច្ចវារៈ អព្យាកតធម៌ជានីវរណិយៈផង ជានោនីវរណៈផង អាស្រ័យ នូវអព្យាកតធម៌ ជានីវរណិយៈផង ជានោនីវរណៈផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។