នីវរណនីវរណសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 316

នីវរណនីវរណសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ អកុសលធម៌ជានីវរណៈផង ជានីវរណសម្បយុត្តផង អាស្រ័យនូវអកុសលធម៌ ជានីវរណៈផង ជានីវរណសម្បយុត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ៩ ។ ចប់ នីវរណនីវរណសម្បយុត្តទុកកុសលត្តិកៈ ។