នីវរណវិប្បយុត្តនីវរណិយទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 316

នីវរណវិប្បយុត្តនីវរណិយទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យ នូវកុសលធម៌ ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ កុសលធម៌ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈ អាស្រ័យនូវកុសលធម៌ ជានីវរណវិប្បយុត្តនិងជាអនីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ ជានីវរណវិប្បយុត្ត និងជានីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជានីវរណវិប្បយុត្តនិងជាអនីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ ជានីវរណវិប្បយុត្តនិងជាអនីវរណិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ជានីវរណវិប្បយុត្ត និងជានីវរណិយៈ អាស្រ័យនូវអព្យាកតធម៌ ជានីវរណវិប្បយុត្តនិងជានីវរណិយៈផង នូវអព្យាកតធម៌ ជានីវរណវិប្បយុត្ត និងជាអនីវរណិយៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងវិបាកប្បច្ច័យ មានវារៈ ៥ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ នីវរណវិប្បយុត្តនីវរណិយទុកកុសលត្តិកៈ ។ ចប់ នីវរណគោច្ឆកទុកកុសលត្តិកៈ ។