បរាមាសទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
បរាមាសទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ជានោបរាមាសៈ ( មិនស្ទាបអង្អែល ) អាស្រ័យនូវកុសលធម៌ជានោបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ ជាបរាមាសៈ ( ស្ទាបអង្អែល ) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ ជានោបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជានោបរាមាសៈ អាស្រ័យនូវអកុសលធម៌ជាបរាមាសៈផង នូវអកុសលធម៌ ជានោ បរាមាសៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ជានោបរាមាសៈ ជាបច្ច័យនៃកុសលធម៌ ជានោ បរាមាសៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ញាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា ( បទនេះបណ្ឌិត ) គប្បីរាប់យ៉ាងនោះដែរ ។