បរាមដ្ឋទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
បរាមដ្ឋទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាបរាមដ្ឋៈ ( ដែលបរាមាសធម៌ពាល់ត្រូវហើយ ) អាស្រ័យនូវកុសលធម៌ជាបរាមដ្ឋៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ជាអបរាមដ្ឋៈ ( ដែលបរាមាសធម៌មិនពាល់ត្រូវហើយ ) អាស្រ័យនូវកុសលធម៌ ជាអបរាមដ្ឋៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ដែលបរាមាសធម៌ ពាល់ត្រូវហើយ អាស្រ័យ នូវអកុសលធម៌ដែលបរាមាសធម៌ ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អព្យាកតធម៌ដែលបរាមាសធម៌ ពាល់ត្រូវហើយ អាស្រ័យ នូវអព្យាកតធម៌ ដែលបរាមាសធម៌ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលបរាមាសធម៌ មិនពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ ដែលបរាមាសធម៌ មិនពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ដែលបរាមាសធម៌ ពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ដែលបរាមាសធម៌ ពាល់ត្រូវហើយផង នូវអព្យាកតធម៌ដែលបរាមាសធម៌ មិនពាល់ត្រូវហើយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ បរាមដ្ឋទុកកុសលត្តិកៈ ។