បរាមាសសម្បយុត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 321

បរាមាសសម្បយុត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាបរាមាសវិប្បយុត្ត ( ប្រាសចាកបរាមាសធម៌ ) អាស្រ័យនូវកុសលធម៌ ជាបរាមាសវិប្បយុត្ត ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានវារៈតែ ១ ។ បដិច្ចវារៈ អកុសលធម៌ ជាបរាមាសសម្បយុត្ត ( ប្រកបដោយបរាមាសធម៌ ) អាស្រ័យនូវអកុសលធម៌ ជាបរាមាសសម្បយុត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ គ្រប់បទទាំងអស់ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ១ ក្នុងនអធិបតិប្បច្ច័យ មាន វារៈ ២ គ្រប់បច្ច័យទាំងអស់ មានវារៈ ២ ។ បេ ។ ក្នុងនវិប្បយុត្តប្បច្ច័យ មាន វារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ អកុសលធម៌ជាបរាមាសសម្បយុត្ត ជាបច្ច័យនៃអកុសលធម៌ ជាបរាមាសសម្បយុត្ត ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៤ ត្រង់កណ្តាលក្តី ត្រង់ខាងចុងក្តី ជាអារម្មណាធិបតិ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងសហជាតប្បច្ច័យ