បរាមាសវិប្បយុត្តបរាមដ្ឋទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 326

បរាមាសវិប្បយុត្តបរាមដ្ឋទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ ពាល់ ត្រូវហើយ អាស្រ័យនូវកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ប្រាសចាក បរាមាសៈដែលបរាមាសធម៌មិនពាល់ត្រូវហើយ អាស្រ័យនូវកុសលធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ពាក្យនេះ ដូចគ្នានឹងលោកិយលោកុត្តរទុកត្តិកៈដែរ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បដិច្ចវារៈ អកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ ត្រូវហើយ អាស្រ័យនូវអកុសលធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ គ្រប់ បទទាំងអស់ ។ បដិច្ចវារៈ អព្យាកតធម៌ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌មិនពាល់ត្រូវហើយ អាស្រ័យនូវ អព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ មិនពាល់ត្រូវហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រាសចាក បរាមាសៈ ដែលបរាមាសធម៌ពាល់ត្រូវហើយ អាស្រ័យនូវអព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ ពាល់ត្រូវហើយផង នូវអព្យាកតធម៌ ប្រាសចាកបរាមាសៈ ដែលបរាមាសធម៌ មិនពាល់ត្រូវហើយផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។