សារម្មណទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
សារម្មណទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យ នូវកុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ។ អាស្រ័យនូវកុសលធម៌ ប្រកបដោយបច្ច័យ យ៉ាងណា ( បទនេះ ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ ។ បដិច្ចវារៈ អកុសលធម៌ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យ នូវអកុសលធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អកុសលធម៌ ប្រកបដោយបច្ច័យយ៉ាងណា ( បទនេះ ) បណ្ឌិតគប្បីធ្វើយ៉ាងនេះផងចុះ ។ បដិច្ចវារៈ អព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមានអារម្មណ៍ អាស្រ័យនូវអព្យាកតធម៌មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ អាស្រ័យ នូវអព្យាកតធម៌ ប្រព្រឹត្តទៅមួយអន្លើដោយអារម្មណ៍ផង នូវអព្យាកតធម៌ មិនមានអារម្មណ៍ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងអញ្ញមញ្ញប្បច្ច័យ មាន វារៈ ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ ១ ។ បេ ។ ក្នុងនហេតុប្បច្ច័យ មានវារៈ ៩ ក្នុងនអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៩ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មាន វារៈ ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ ១ ក្នុងនឈានប្បច្ច័យ មាន