ចិត្តទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ
ចិត្តទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌មិនមែនជាចិត្ត អាស្រ័យ នូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ជាចិត្ត អាស្រ័យនូវកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតប្បច្ច័យ កុសលធម៌ជាចិត្តក្តី កុសលធម៌មិនមែនជាចិត្តក្តី អាស្រ័យនូវអកុសលធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិនមែនជាចិត្ត អាស្រ័យនូវកុសលធម៌ជាចិត្តផង នូវកុសលធម៌មិនមែនជាចិត្ត ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មាន វារៈ ៥ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌មិនមែនជាចិត្ត ដោយហេតុប្បច្ច័យ… កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌ ជាចិត្ត ដោយហេតុប្បច្ច័យ កុសលធម៌មិនមែនជាចិត្ត ជាបច្ច័យនៃកុសលធម៌ជាចិត្តផង នៃកុសលធម៌ មិនមែនជាចិត្តផង ដោយហេតុប្បច្ច័យ ។