ចេតសិកទុកកុសលត្តិកៈ អភិធម្មបិដក បដិច្ចវារៈ

ក្បាលទី 81 · ទំព័រ 335

។ បេ ។ ក្នុងសហជាតប្បច្ច័យ មានវារៈ ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ ៩ ក្នុងកម្មប្បច្ច័យ មានវារៈ ៣ ក្នុង វិបាកប្បច្ច័យ មានវារៈ ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ ៥ ក្នុងនត្ថិប្បច្ច័យ មានវារៈ ៩ ។ ចប់ ចិត្តទុកកុសលត្តិកៈ ។ ចេតសិកទុកកុសលត្តិកៈ បដិច្ចវារៈ កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌មិនមែនជាចេតសិក អាស្រ័យ នូវកុសលធម៌ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ជាចេតសិកក្តី កុសលធម៌ មិនមែនជាចេតសិកក្តី អាស្រ័យនូវកុសលធម៌ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ ជាចេតសិក អាស្រ័យនូវកុសលធម៌ មិនមែនជាចេតសិក ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ កុសលធម៌ជាចេតសិក អាស្រ័យនូវកុសលធម៌ ជាចេតសិក ផង នូវកុសលធម៌ មិនមែនជាចេតសិកផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងនអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ ៥ ។ បេ ។ ក្នុងនកម្មប្បច្ច័យ មានវារៈ ៣ ក្នុងនវិបាកប្បច្ច័យ មាន វារៈ ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈជាដើម បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ បញ្ញាវារៈ កុសលធម៌ជាចេតសិក ជាបច្ច័យនៃកុសលធម៌ ជាចេតសិក ដោយហេតុប្បច្ច័យ ។